ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារ និងឆ្លងផែនការសកម្មភាពបម្រើឱ្យការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារ និងឆ្លងផែនការសកម្មភាពបម្រើឱ្យការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ក្នុងនោះដែរឯកឧត្តមបានឧបត្ថមថវិកាសម្រាប់បម្រើឱ្យការបោះឆ្នោតនៅជំហ៊ានទី១ ចំនួន ១ ៨៨០ ០០០រៀល ឧបត្ថមជូនក្រុមប្រឹក្សាឃុំចំនួន ៣២០ ០០០រៀល បន្តចុះសួរសុខទុកចាស់ជរាចំនួន ៥គ្រួសារ ដោយឧបត្ថម្ភថវិកា ៣៥០ ០០០រៀល ឧបត្ថមជូនគ្រួសារសព ៣គ្រួសារ ៣០០ ០០០រៀល ចំណាយផ្សេងៗ ១០០ ០០០រៀល។ សរុបថវិការួមមានចំនួន ២ ៩៥០ ០០០រៀល (ពីរលានប្រាំបួនរយហាសិបពាន់រៀល)។